ម្ចាស់ហាងបុស្បា ស៉្បា និងម៉ាស្សាប្តេជ្ញាបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម៉ាស្សាឱ្យខាងតែបាននៅអំឡុង៥ឆ្នាំខាងមុខតាមក្តីស្រមៃ

មានស្រុកកំណើត នៅខេត្តតាកែវ ហើយបានប្តូរទីស្នាក់នៅមកក្រុងភ្នំពេញក្នុងអំឡុងទសវត្សរ៍៩០។ យុវតីវ័យជំទង់ គុយ ចាន្ទ្រា ធ្លាប់មានក្តីស្រមៃត្រឹមតែធ្វើជាគ្រូបង្រៀនបឋមសិក្សាប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីលោកឪពុកទទួលអនិច្ចកម្មទៅ ក្តីស្រមៃដ៏តូចមួយនេះត្រូវបានបំភ្លេចចោលទាំងស្រុង។ ក្នុងឋានៈជាកូនច្បងក្នុងបន្ទុកគ្រួសារ កញ្ញាបានឈប់រៀន ហើយងាកមករកការងារធ្វើពីកន្លែងមួយទៅកន្លែងមួយ រសាត់ពីប្រទេសកម្ពុជាទៅដល់ម៉ាឡេស៊ី ហើយឆ្លងចូលដល់ប្រទេសថៃទៀត។ ការងារដែលអាចរកចំណូលដោះបំណុលគ្រួសារគឺផ្តល់សេវាម៉ាស្សាបែបថៃ។         

ស្វាមី-ភរិយាជនបទខំអភិវឌ្ឍខ្លួនពីកម្មករទៅជាថៅកែជួញដូរជ័រកៅស៊ូ

កើតនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ជាភូមិឋានមនោរម្យមួយដែលមានវាលចំការល្វឹងល្វើយពណ៌ខៀវស្រងាត់នារដូវវស្សា។ សម្លេងខ្យល់បក់រំភើយៗ លាយឡំនឹងសម្លេងសត្វបក្សាបក្សីច្រៀងកងរំពងបង្កើតបានជាតូរ្យតន្រ្តីធម្មជាតិយ៉ាងពិរោះរន្តំចិត្ត។ ភាពស្ងប់ស្ងាត់នៃធម្មជាតិក្នុងពេលរាត្រី និងរស្មីចែងចាំងពណ៌មាសនៃព្រះសូរិយាដែលរះលើព្រៃប្រឹក្សានាពេលព្រឹកព្រលឹម និងជីវភាពស្រុកស្រែចំការបានបង្រៀនយុវជនក្នុងភូមិជាច្រើននាក់ឱ្យរៀនរស់ក្នុងក្តីសង្ឃឹម។ ក្នុងនោះក៏មានយុវជន ភាន ភារី ម្នាក់ផងដែរ។ 

តើតំបន់ទួលគោកមានសក្តានុពលបែបណាសម្រាប់់ទីផ្សារខុនដូ?

ការបង្ហាញអំពីសក្តានុពលនៃតំបន់ទួលសម្រាប់ទីផ្សារខុនដូរ

និន្នាការថ្មីលើវិថីប្រកួតជែងសម្រាប់អាជីវកម្មតាមរយៈទីផ្សារឌីជីថល

នៅក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ ការងាកទៅប្រើប្រាស់ប្រព័ន្ធវេទិការអនឡាញសម្រាប់ធ្វើការតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ទំនិញឬសេវាកម្មរបស់ម្ចាស់អាជីវកម្មតូចធំលែងក្លាយជាជម្រើសសម្រាប់ជ្រើសរើសទៀតហើយ ប៉ុន្តែគឺជារឿងដែលចំាបាច់បំផុតមិនអាចខ្វះបានឡើយក្នុងការដែលធ្វើឱ្យពួកគេឈជើងរឹងមាំនៅក្នុងពិភពប្រកួតប្រជែងអាជីវកម្មសម័យទំនើប។ តាមរយៈការប្រើប្រាស់អានុភាពនៃវេទិការអនឡាញទាំងនេះ ម្ចាស់អាជីវកម្មមានសក្តានុពលក្នុងការ​​នាំយកផលិតផលឬសេវាកម្មរបស់ពួកគេទៅដល់ដៃអតិថិជនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា យ៉ាងទូលំទូលាយដោយគ្មានដែនកំណត់។ នេះជាកត្តាគួបផ្សំដ៏មានឧត្តមានុភាពមួយដែលជួយជម្រុញឱ្យអាជីវកម្មមានកំណើនស្ទុះទាំងការលក់និងការស្គាល់ម៉ាកយីហោទំនិញឬសេវាកម្ម។

ស្រ្តីមេម៉ាយម្ចាស់សិប្បកម្មផលិតប្រហិតពុះពារបង្កើតការងារឱ្យយុវជននៅស្រុកកំណើតរបស់ខ្លួន

ម៉ាស៊ីនចាប់ផ្តើមបន្លឺសំឡេងនៅម៉ោង៣ទៀបភ្លឺជារៀងរាល់ព្រឹកខណៈដែលគ្រួសារខ្លះកំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់នៅឡើយ។ ស្រ្តីជាម្ចាស់សិប្បកម្មនិងបុគ្គលិកប្រមាណ២៥នាក់បាននាំគ្នាម្នីម្នារចាប់ធ្វើកិច្ចការរៀងៗខ្លួន។ ចង្វាក់ផលិតកម្មនៃសិប្បកម្មផលិតប្រហិតសាច់គោយីហោ «បងម៉ានី» ត្រូវបានវេចខ្ចប់រួចរាល់និងចាប់ផ្តើមដឹកចេញទៅឱ្យអតិថិជនចាប់ពីម៉ោង៤ភ្លឺតទៅរហូតដល់ព្រឹកព្រលឹមស្រាងៗ។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព